កាលបរិច្ឆេទកំណត់: ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤

ពង្រឹងយុវជនជំនាន់ក្រោយលើជំនាញបច្ចេកវិទ្យាសង្គមនវានុវត្តន៏

ចូលរួមជាមួយ​​​កម្មវិធី “ Develop Impact Social Lab “ - មូលនិធិផ្ដល់ដោយ USAID, ដែលជាកម្មវិធីមន្ទីរពិសោធន៍ច្នៃប្រឌិតថ្មីសម្រាប់សិស្សនិស្សិតកម្ពុជាដែលមានចំណាប់អារម្មណ៍ក្នុងការ ស្វែងយល់បន្ថែមពីបច្ចេកវិទ្យា និងរបៀបដែលបច្ចេកវិទ្យាជួយដល់សង្គម។

ដៃគូរសហការណ៍

នឹងដាក់បន្ថែមក្នុងពេលឆាប់ៗនេះ!

ចាប់យកឱកាសដ៏វិសេសនេះដើម្បីបំប្លែងជំនាញបច្ចេកវិទ្យារបស់អ្នកអោយទៅជាឧបករណ៍មួយដ៏មានឥទ្ធិពលក្នុងការនាំនូវការផ្លាស់ប្តូរក្នុងសង្គម។ កម្មវិធី Develop Impact Social Lab របស់ Glean Asia នឹងផ្តល់ជូនសិស្សនិស្សិតផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជានូវជំនាញ និងចំណេះដឹងផ្នែកបច្ចេកវិទ្យា ដើម្បីជំរុញការផ្លាស់ប្តូរដល់សហគមន៏របស់ពួកគេប្រកបដោយនិរន្តរភាព។

អំពីកម្មវិធី

កម្មវិធី Develop Impact Social Lab គឺជាកម្មវិធីវគ្គបណ្តុះបណ្តាលរយៈពេល ៥ខែ ដែលប្តេជ្ញាក្នុងការបំពាក់បំប៉នជំនាញផ្នែកបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍ និងការពង្រឹងសមត្ថភាពសង្គមប្រកបដោយចីរភាព។ តាមរយៈការអប់រំបែបនាវានុវត្តន៏ និងការអនុវត្តន៍ផ្ទាល់លើគម្រោង ពួកយើងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយផ្នែកបច្ចេកវិទ្យា ក្នុងការស្វែងយល់ និងវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាសម្រាប់ការរីកចម្រើនក្នុងសង្គម។

អត្ថប្រយោជន៍កម្មវិធី

  • ប្រាក់ឧបត្ថម្ភប្រចាំខែ៖​ សិក្ខាកាមនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ការចូលរួម
  • ការរីកចម្រើនក្នុងសហគមន៏: សិក្ខាកាមនឹងបង្កើតគម្រោងសហគមន៍ដើម្បីនាំការផ្លាស់ប្តូរក្នុងអំពុងពេលទទួលការបណ្តុះ បណ្តាល។
  • ការអភិវឌ្ឍន៍ជំនាញ: មានឪកាសក្នុងការរៀនពីអ្នកជំនាញខាងបច្ចេកវិទ្យា និងសង្គមនវានុវត្តន៏។
  • ឱកាស​ក្នុងការទទួលបានបណ្តាញទំនាក់ទំនង: សិក្ខាកាមនឹងទទួលបានបណ្តាញទំនាក់ទំនងជាមួយអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា និងសង្គម។
  • មូលនិធិគាំទ្រដោយ USAID: ​​​​​​សិក្ខាកាមទទួលបានប្រាក់រហូតទៅដល់ $500USD សម្រាប់ចំណាយលើគម្រោងសហគមន៍របស់ពួកគេ។

តើនណារខ្លះគួរចូលរួម?

តើអ្នកជាយុវជន (18-29​ ឆ្នាំ) ផ្នែក បច្ចេកវិជ្ជា អ្នករចនា ឬ ជាបុគ្គលដែលចូលចិត្តប្រើប្រាស់ភាពច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាមែនទេ? តើ​អ្នក​ពិតជា​ចង់​ក្លាយ​ខ្លួនជាបុគ្គលម្នាក់ដែលមានលទ្ធភាពក្នុងការជួយដោះស្រាយបញ្ហាសង្គម និងនាំការផ្លាស់ប្តូរមកកាន់សង្គមមែនទេ? ប្រសិនបើអ្នកពិតជាមានបំណងចង់អនុវត្តជំនាញបច្ចេកវិទ្យារបស់អ្នកក្នុងការដោះស្រាយបញ្ហាសង្គម និងចង់ជួយលើកកម្ពស់សង្គមបរិយាបន្ន និងផ្លាស់ប្តូរសង្គមអោយប្រសើរជាងមុន កម្មវិធីនេះគឺសម្រាប់អ្នកតែម្តង!

របៀបនៃដំណើរការ

ជំហាននៃការចូលរួម

  1. ការដាក់ពាក្យ និងការជ្រើសរើស៖ ដាក់ស្នើពាក្យសុំរបស់អ្នក ហើយចូលរួមជាមួយបេក្ខជនដែលមានផ្នត់គំនិតក្នុងការនាំការផ្លាស់ប្តូរដល់សង្គមជាច្រើននាក់ទៀត។ ស្ត្រី និងក្រុមនៃសហគមន៍ ជន​រង​គ្រោះ ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។
  2. វគ្គការបណ្តុះបណ្តាលសុីជម្រៅ៖ ចូលរួមក្នុងសិក្ខាសាលា និងគម្រោងដែលផ្តោតលើការអភិវឌ្ឍជំនាញបច្ចេកទេស និងភាពជាអ្នកដឹកនាំរបស់អ្នក។
  3. គម្រោងសហគមន៍៖​ អនុវត្តអ្វីដែលអ្នកបានរៀនដើម្បីបង្កើតដំណោះស្រាយ សម្រាប់ញ្ហាសង្គមក្នុងតំបន់។

សំណួរដែលសួរញឹកញាប់ (FAQ)

តើអ្នកណាមានសិទ្ធិដាក់ពាក្យសម្រាប់ Develop Impact Social Lab?

សិក្ខាកាមដែលមានសិទ្ធិចូលរួម រួមមានយុវជនបច្ចេកវិទ្យាវ័យក្មេងដែលមានអាយុ​ចាប់ពី 18-29 ឆ្នាំ ដែលបច្ចុប្បន្នជានិស្សិលទើបតែបានចុះឈ្មោះចូលរៀន ឬទើបតែបញ្ចប់ការសិក្សាលើជំនាញ ICT វិស្វកម្មវិទ្យាសាស្ត្រកុំព្យូទ័រ ការរចនា ប្រព័ន្ធផ្សព្វផ្សាយ ឬជំនាញផ្សេងៗដែលពាក់ព័ន្ធ។ ជាពិសេសយើងលើកទឹកចិត្តស្ត្រី និងយុវជនាពីក្លឈមបញ្ហាក្នុងការចុះឈ្មោះដាក់ពាក្យ។ សិក្ខាកាមនឹងត្រូវបានលើកទឹកចិត្តក្នុងការរៀនប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រយោជន៏ល្អដល់សង្គម និងយ៉ាងហោចណាស់មានកម្រិតមធ្យមក្នុងជំនាញបច្ចេកវិទ្យា។

តើការដាក់ពាក្យមានដំណើរការយ៉ាងដូចម្តេចដែរ?

ដំណើរការកម្មវិធីរួមមានការបំពេញទម្រង់អនឡាញ ដែលអ្នកនឹងផ្តល់ព័ត៌មានផ្ទាល់ខ្លួន ប្រវត្តិនៃការអប់រំ បទពិសោធន៍វិជ្ជាជីវៈ និងឆ្លើយសំណួរទាក់ទងនឹងការជម្រុញទឹកចិត្ត និងចំណាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាសម្រាប់ប្រយោជន៏សង្គម។ បន្ថែមពីនេះទៅទៀត អ្នកនឹងត្រូវបានលើកទឹកចិត្តអោយសសេរលិខិតសេចក្តីថ្លែងការណ៍អំពីគោលបំណងក្នុងការចង់ចូលរួមកម្មវិធី។ បន្ទាប់មក យើងនឹងអញ្ចើញអ្នកមកកាន់ដំណាក់កាលធ្វើបទសម្ភាសន៍។ ពាក្យស្នើសុំរបស់បេក្ខជននឹងត្រូវបានធ្វើការរង្វាយតម្លៃ ហើយសិក្ខាកាមដែលទទួលបានជោគជ័យនឹងត្រូវបានទាក់ទងសម្រាប់ដំណាក់បន្តបន្ទាប់។

តើបេក្ខជនត្រូវមានការប្តេជ្ញាចិត្តយ៉ាងដូចម្តេចដែរចំពោះពេលវេលាសម្រាប់ការចូលរួម?

កម្មវិធី Develop Impact Social Lab ត្រូវបានរចនាឡើងជាកម្មវិធីក្រៅម៉ោង ដែលទាមទារអោយសិក្ខាកាមមានការប្តេជ្ញាចិត្តក្នុងការចំណាយពេល 4 ម៉ោងក្នុងមួយថ្ងៃ។ កាលវិភាគនេះធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ សិស្សនិស្យិតមានការរវល់ជាមួយការសិក្សា ឫមានភារៈកិច្ចការងារផ្សេងៗ។

តើខ្ញុំអាចរំពឹងថានឹងទទួលបានអត្ថប្រយោជន៏អ្វីខ្លះពីកម្មវិធី Develop Impact Social Lab?

សិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលនៅក្នុងផ្នែកបច្ចេកវិទ្យាឌីជីថល រួមជាមួយនឹងការផ្តោតលើកការអនុវត្តគម្រោងសង្គម។ អ្នក​នឹង​ចូលរួម​ក្នុង​សិក្ខា​សាលា ការអនុវត្តន៍លើគម្រោ​ង និង​ការបង្កើតគំនិត​ផ្ដួចផ្ដើមដើម្បីជួយ​សហគមន៍ ​ដែលទាំងនេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ពង្រឹង​ជំនាញ​បច្ចេកទេស សមត្ថភាពក្នុងការ​ដឹកនាំ និង​ការ​យល់​ដឹង​អំពី​ការជិះឥទ្ធិពលវិជ្ជមានក្នុងសង្គម។ លើសពីនេះទៅទៀត កម្មវិធីនេះផ្តល់ឱកាសសម្រាប់សិក្ខាកាមក្នុងការបង្កើតបណ្តាញជាមួយអ្នកដឹកនាំឧស្សាហកម្ម និងសង្គម ដែលជួយពួកគេឆ្ពោះទៅកាន់ភាពរីកចម្រើនក្នុងអាជីពរបស់ពួកគេ នាពេលអនាគត។

តើកម្មវិធីនេះនឹងមានការផ្តល់ជំនួយហិរញ្ញវត្ថុដល់សិក្ខាកាមដូចម្តេចដែរ?

បេក្ខជនដែលចូលរួមក្នុងកម្មវិធី Develop Impact Social Lab នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន 75ដុល្លារ សម្រាប់រយៈពេល 5 ខែ ដើម្បីដោះស្រោយលើការចំណាយមូលដ្ឋានទាក់ទងនឹងការចូលរួមរបស់ពួកគេ។ ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់ជូនសិក្ខាកាមជាការរួមចំណែកដើម្បីធានាអោយបានថា​ សិក្ខាកាមអាចចូលរួមបានដោយកាត់បន្ថយចំនាយហិរញ្ញវត្ថុ។ លើសពីនេះ សិក្ខាកាមនឹងត្រូវបានតម្រូវអោយធ្វើការជាក្រុមដើម្បីបង្កើតគម្រោងសហគមន៍ ដែលក្នុងក្រុមនីមួយៗនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន 500 ដុល្លារក្នុងការចំណាយក្នុងគម្រោងសហគមន៏។



© 2024 Glean. All rights reserved.