កាលបរិច្ឆេទកំណត់: ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤

ក្លាយខ្លួនជាអ្នកជំនាញច្នៃប្រឌិតក្នុងការប្រើ ប្រាស់បច្ចេកវិទ្យាដើម្បីនាំការរីកចម្រើនដល់សហគមន៍

ចូលរួមក្នុងវគ្គបណ្តុះបណ្តាល Develop Impact Social Lab ដែលជាវគ្គបណ្តុះបណ្តាល ទទួលការគាំទ្រដោយ USAID Cambodia​ សម្រាប់យុវជនថ្នាលដែលមានចំណូលចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងការនាំភាពរីកចម្រើនដល់សហគមន៍។  ។

ដៃគូរសហការណ៍

នឹងដាក់បន្ថែមក្នុងពេលឆាប់ៗនេះ!

កម្មវិធី Develop Impact Social Lab គឺជាវគ្គបណ្តុះបណ្តាលក្នុងរយៈពេលប្រាំខែ ដែលរចនាឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជម្រុញ យុវជនកម្ពុជាក្នុងការចូលរួមសកម្មភាពសង្គម និងជាផ្នែកអភិវឌ្ឍសហគមន៍។ វគ្គបណ្តុះបណ្តាលនេះផ្តួចផ្តើមឡើងដោយ ក្រុមហ៊ុន ហ្គ្លីន អាសុី ដែលមានការគាំទ្រពី USAID Cambodia Advancing Youth Leadership និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយ USAID Cambodia ដែលគោលបំណងនៃកម្មវិធីនេះគឺផ្តោតលើការពង្រឹងលើឥទ្ធិពលនៃការប្រើប្រាស់ បច្ចេកវិទ្យា​តាមរយៈការបង្វឹកដល់យុវជនក្នុងផ្នែកឌីជីថល និងជំនាញបំណិនតាមរយៈការអនុវត្តគម្រោងសហគមន៍ ដែលជួយដល់យុវជនក្នុងការរៀនបង្កើតដំណោះស្រាយដែលមានប្រសិទ្ធិភាព ក្នុងការដោះស្រាយបញ្ហាក្នុងសហគមន៍របស់ពួកគេ។ 

អំពីកម្មវិធី

កម្មវិធី Develop Impact Social Lab គឺជាវគ្គបណ្តុះបណ្តាលក្នុងរយៈពេលប្រាំខែ ដោយផ្តោតសំខាន់លើការពង្រឹងលើឥទ្ធិពលនៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍ដែលមាននិរន្តរភាព និងការជះឥទ្ធិពលវិជ្ជមានដល់សង្គម។ អ្នកនឹងទទួលបាននូវបទពិសោធន៍តាមរយៈវគ្គសិក្ខាសាលា ពីអង្គការក្នុងស្រុកដើម្បីចែករំលែកពីបញ្ហាកំពុងប្រឈមនៅក្នុងប្រទេសកម្ពុជា។ អ្នកឯកទេសក្នុងការរចនានូវបច្ចេកវិទ្យាសម្រាប់តម្រូវការក្នុងស្រុក និងវគ្គផ្សេងទៀតដូចជាការគ្រប់គ្រងគម្រោង និងគ្រឹះមូលដ្ឋាននៃការផលិតសូហ្វ៊ែរ។ កម្មវិធី Develop Impact Lab មានគោលដៅក្នុងការជួយគាំទ្រ យុវជនជំនាន់បច្ចេកវិទ្យា ក្នុងការយល់ដឹងពីរបៀបនៃការបម្រើដល់សង្គមតាមរយៈការងាររបស់ពួកគេ។

អត្ថប្រយោជន៍កម្មវិធី

  • ប្រាក់ឧបត្ថម្ភប្រចាំខែ៖​ សិក្ខាកាមនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ការចូលរួម
  • ការរីកចម្រើនក្នុងសហគមន៏: សិក្ខាកាមនឹងបង្កើតគម្រោងសហគមន៍ដើម្បីនាំការផ្លាស់ប្តូរក្នុងអំពុងពេលទទួលការបណ្តុះ បណ្តាល។
  • ការអភិវឌ្ឍន៍ជំនាញ: មានឪកាសក្នុងការរៀនពីអ្នកជំនាញខាងបច្ចេកវិទ្យា និងសង្គមនវានុវត្តន៏។
  • ឱកាស​ក្នុងការទទួលបានបណ្តាញទំនាក់ទំនង: សិក្ខាកាមនឹងទទួលបានបណ្តាញទំនាក់ទំនងជាមួយអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា និងសង្គម។
  • មូលនិធិគាំទ្រដោយ USAID: ​​​​​​សិក្ខាកាមទទួលបានប្រាក់រហូតទៅដល់ $500USD សម្រាប់ចំណាយលើគម្រោងសហគមន៍របស់ពួកគេ។

តើនណារខ្លះគួរចូលរួម?

តើអ្នកជាយុវជន (18-29​ ឆ្នាំ) ផ្នែក បច្ចេកវិជ្ជា អ្នករចនា ឬ ជាបុគ្គលដែលចូលចិត្តប្រើប្រាស់ភាពច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាមែនទេ? តើ​អ្នក​ពិតជា​ចង់​ក្លាយ​ខ្លួនជាបុគ្គលម្នាក់ដែលមានលទ្ធភាពក្នុងការជួយដោះស្រាយបញ្ហាសង្គម និងនាំការផ្លាស់ប្តូរមកកាន់សង្គមមែនទេ? ប្រសិនបើអ្នកពិតជាមានបំណងចង់អនុវត្តជំនាញបច្ចេកវិទ្យារបស់អ្នកក្នុងការដោះស្រាយបញ្ហាសង្គម និងចង់ជួយលើកកម្ពស់សង្គមបរិយាបន្ន និងផ្លាស់ប្តូរសង្គមអោយប្រសើរជាងមុន កម្មវិធីនេះគឺសម្រាប់អ្នកតែម្តង!

របៀបនៃដំណើរការ

ជំហាននៃការចូលរួម

  1. ការដាក់ពាក្យ និងការជ្រើសរើស៖ ដាក់ពាក្យស្នើសុំរបស់អ្នក ហើយចូលរួមជាមួយបេក្ខជនដទៃទៀតដែលមានផ្នត់គំនិតក្នុងការអភិវឌ្ឍន៍សហគមន៍។ ស្ត្រី និងយុវជនតំណាងសហគមន៍មកពីតំបន់ដាច់ស្រយាលដែលមិនសូវទទួលបានឱកាស ត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ។
  2. វគ្គការបណ្តុះបណ្តាលសុីជម្រៅ៖ ចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលផ្តោតលើការអភិវឌ្ឍន៍ជំនាញបច្ចេកទេស និងភាពជាអ្នកដឹកនាំ។
  3. គម្រោងសហគមន៍៖​ អនុវត្តចំណេះដឹងដែលអ្នកបានរៀនដើម្បីបង្កើតដំណោះស្រាយ សម្រាប់បញ្ហាប្រឈមក្នុងសង្គម។
     

សំណួរដែលសួរញឹកញាប់ (FAQ)

តើអ្នកណាមានសិទ្ធិដាក់ពាក្យសម្រាប់ Develop Impact Social Lab?

សិក្ខាកាមដែលមានសិទ្ធិចូលរួម រួមមានយុវជនបច្ចេកវិទ្យាវ័យក្មេងដែលមានអាយុ​ចាប់ពី 18-29 ឆ្នាំ ដែលបច្ចុប្បន្នជានិស្សិលទើបតែបានចុះឈ្មោះចូលរៀន ឬទើបតែបញ្ចប់ការសិក្សាលើជំនាញ ICT វិស្វកម្មវិទ្យាសាស្ត្រកុំព្យូទ័រ ការរចនា ប្រព័ន្ធផ្សព្វផ្សាយ ឬជំនាញផ្សេងៗដែលពាក់ព័ន្ធ។ ជាពិសេសយើងលើកទឹកចិត្តស្ត្រី និងយុវជនាពីក្លឈមបញ្ហាក្នុងការចុះឈ្មោះដាក់ពាក្យ។ សិក្ខាកាមនឹងត្រូវបានលើកទឹកចិត្តក្នុងការរៀនប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រយោជន៏ល្អដល់សង្គម និងយ៉ាងហោចណាស់មានកម្រិតមធ្យមក្នុងជំនាញបច្ចេកវិទ្យា។

តើការដាក់ពាក្យមានដំណើរការយ៉ាងដូចម្តេចដែរ?

ដំណើរការកម្មវិធីរួមមានការបំពេញទម្រង់អនឡាញ ដែលអ្នកនឹងផ្តល់ព័ត៌មានផ្ទាល់ខ្លួន ប្រវត្តិនៃការអប់រំ បទពិសោធន៍វិជ្ជាជីវៈ និងឆ្លើយសំណួរទាក់ទងនឹងការជម្រុញទឹកចិត្ត និងចំណាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាសម្រាប់ប្រយោជន៏សង្គម។ បន្ថែមពីនេះទៅទៀត អ្នកនឹងត្រូវបានលើកទឹកចិត្តអោយសសេរលិខិតសេចក្តីថ្លែងការណ៍អំពីគោលបំណងក្នុងការចង់ចូលរួមកម្មវិធី។ បន្ទាប់មក យើងនឹងអញ្ចើញអ្នកមកកាន់ដំណាក់កាលធ្វើបទសម្ភាសន៍។ ពាក្យស្នើសុំរបស់បេក្ខជននឹងត្រូវបានធ្វើការរង្វាយតម្លៃ ហើយសិក្ខាកាមដែលទទួលបានជោគជ័យនឹងត្រូវបានទាក់ទងសម្រាប់ដំណាក់បន្តបន្ទាប់។

តើបេក្ខជនត្រូវមានការប្តេជ្ញាចិត្តយ៉ាងដូចម្តេចដែរចំពោះពេលវេលាសម្រាប់ការចូលរួម?

កម្មវិធី Develop Impact Social Lab ត្រូវបានរចនាឡើងជាកម្មវិធីក្រៅម៉ោង ដែលទាមទារអោយសិក្ខាកាមមានការប្តេជ្ញាចិត្តក្នុងការចំណាយពេល 4 ម៉ោងក្នុងមួយថ្ងៃ។ កាលវិភាគនេះធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ សិស្សនិស្យិតមានការរវល់ជាមួយការសិក្សា ឫមានភារៈកិច្ចការងារផ្សេងៗ។

តើខ្ញុំអាចរំពឹងថានឹងទទួលបានអត្ថប្រយោជន៏អ្វីខ្លះពីកម្មវិធី Develop Impact Social Lab?

សិក្ខាកាមនឹងទទួលបានការបណ្តុះបណ្តាលនៅក្នុងផ្នែកបច្ចេកវិទ្យាឌីជីថល រួមជាមួយនឹងការផ្តោតលើកការអនុវត្តគម្រោងសង្គម។ អ្នក​នឹង​ចូលរួម​ក្នុង​សិក្ខា​សាលា ការអនុវត្តន៍លើគម្រោ​ង និង​ការបង្កើតគំនិត​ផ្ដួចផ្ដើមដើម្បីជួយ​សហគមន៍ ​ដែលទាំងនេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ពង្រឹង​ជំនាញ​បច្ចេកទេស សមត្ថភាពក្នុងការ​ដឹកនាំ និង​ការ​យល់​ដឹង​អំពី​ការជិះឥទ្ធិពលវិជ្ជមានក្នុងសង្គម។ លើសពីនេះទៅទៀត កម្មវិធីនេះផ្តល់ឱកាសសម្រាប់សិក្ខាកាមក្នុងការបង្កើតបណ្តាញជាមួយអ្នកដឹកនាំឧស្សាហកម្ម និងសង្គម ដែលជួយពួកគេឆ្ពោះទៅកាន់ភាពរីកចម្រើនក្នុងអាជីពរបស់ពួកគេ នាពេលអនាគត។

តើខ្ញុំអាចចូលរួមក្នុងកម្មវិធីនេះបានទេ ប្រសិនបើភាសាអង់គ្លេសរបស់ខ្ញុំមិនសូវល្អ?​

អ្នកអាចចូលរួមបាន ព្រោះកម្មវិធីនេះមានដំណើរការជាភាសាខ្មែរ គ្រាន់តែថាអ្នកអាចមានផលលំបាកខ្លះទាក់ទងហ្នឹងពាក្យបច្ចេកទេសផ្សេងៗ ក្នុងពេលដែលអ្នកត្រូវធ្វើការស្រាវជ្រាវពីរបៀបធ្វើអ្វីមួយ ព្រោះមេរៀនទាំងនោះភាគច្រើនជាភាសាអង់គ្លេស។

តើកម្មវិធីនេះមានរយៈពេលប៉ុន្មានដែរ?​

កម្មវិធីនេះមានរយៈពេល ៥ខែ។

តើកាលវិភាគនៃវគ្គបណ្តុះបណ្តាលមានលក្ខណៈដូចម្តេចដែរ?

សិក្ខាកាមអាចធ្វើការជ្រើសរើសតាមកាលវិភាគណាមួយដែលយើងបានផ្តល់ជូន
១) ថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់។
២) ថ្ងៃចន្ទដល់សុក្រ ចាប់ពីម៉ោង ១:០០នាទីថ្ងៃត្រង់ ដល់ម៉ោង ៥:០០នាទីល្ងាច។
បញ្ជាក់៖ កាលវិភាគជាក់ស្តែងនឹងត្រូវអនុម័តទៅតាមកាលវិភាគនៃការជ្រើសរើសរបស់បេក្ខជនភាគច្រើន។

តើសិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រនៃការចូលរួមដែរទេ ក្រោយបញ្ចប់កម្មវិធីទេ?​

យើងនឹងផ្តល់ជូនវិញ្ញបនបត្រនៃការចូលរួមដល់សិក្ខាកាមដែលបានបញ្ចប់វគ្គពេញលេញ។

តើកម្មវិធីនេះ តម្រូវអោយចូលរួមដោយផ្ទាល់ ឬ ចូលរៀនតាមអនឡាញ?​

កម្មវិធីនេះ តម្រូវអោយអ្នកទាំងអស់ចូលរួមដោយផ្ទាល់នៅការិយាល័យរបស់យើងដែលមានឈ្មោះថា ហ្គ្លីន។

តើខ្ញុំអាចចូលរួមបានទេ ប្រសិនបើខ្ញុំមិនមានកុំព្យូទ័រ?

ចម្លើយគឺបាន! សម្រាប់អ្នកដែលមិនមានកុំព្យូទ័រផ្ទាល់ខ្លួន ខាងហ្គីននឹងមានការផ្តល់ជូននូវកុំព្យូទ័រនៅក្នុងការិយាល័យសម្រាប់ការប្រើប្រាស់។

តើខ្ញុំអាចចូលរួមបានដែរទេ ប្រសិនបើខ្ញុំមិនមានជំនាញពាក់ព័ន្ធនិងឯកទេសបច្ចេកវិទ្យា?

អ្នកអាចចូលរួមបាន អោយតែអ្នកមានចំណូលចិត្តនិងចាប់អារម្មណ៍ជាមួយបច្ចេកវិទ្យាថ្មីៗ បូករួមជាមួយនឹងចំណេះដឹង ខ្លះៗក្នុងការប្រើប្រាស់បច្ចេកវិទ្យា។

តើអ្នកបានត្រៀមខ្លួន​ហើយឬនៅ ក្នុងការប្រើប្រាស់ជំនាញ បច្ចេកវិទ្យារបស់អ្នក ដើម្បីនាំការរីកចម្រើនដល់សហគមន៍?

តើអ្នកបានត្រៀមខ្លួន​ហើយឬនៅ ក្នុងការប្រើប្រាស់ជំនាញ បច្ចេកវិទ្យារបស់អ្នក ដើម្បីនាំការរីកចម្រើនដល់សហគមន៍?

ដាក់ពាក្យឥឡូវនេះ ដើម្បីក្លាយខ្លួនជាកាតាលីករសម្រាប់ការរីកចម្រើនក្នុងសង្គម!



© 2024 Glean. All rights reserved.